ទំលាប់ ទី ៦៖ មានវិន័យសម្រាប់ខ្លួនឯង

             អ្នកដែលទទួលបានជោគជ័យក្នុងជីវិត មិនថាជោគជ័យរឿងអ្វីក៏ដោយក៏ពួកគេមានទំលាប់មួយគឺ ការមានវិន័យខ្លួនឯង។ ការមានវិន័យខ្លួនឯងគឺមានន័យថា យើងត្រូវធ្វើអ្វីមួយដែលឆ្ពោះទៅរកគោលដៅរបស់យើង ទោះបីជាមានអារម្មណ៍ចង់ ឬ មិនចង់ធ្វើក៏ដោយ គឺត្រូវតែធ្វើពីព្រោះថា បើធ្វើទៅយើងនឹងបានលទ្ធផលល្អនៅថ្ងៃអនាគតជាមិនខាន គ្រាន់​តែវាមិនបានផលភ្លាមៗ ទេ។ ឧទាហរណ៍ថា យើងដាក់ម៉ោងត្រូវហាត់ប្រាណ នៅម៉ោង ៦ ព្រឹក តែពេលដល់ម៉ោង ៦ យើងបែរជាមិនចង់ក្រោកពីគេង ហើយយើងក៏ប្រះខ្លួនគេងទៅវិញ។ តែអ្នកដែលមានវិន័យខ្លួនឯង គេត្រូវតែងើបពីគេងហើយចាប់ផ្តើមហាត់ប្រាណជាដាច់ខាត គឺគេត្រូវតែមានវិន័យ បើគេមិនគោរពវិន័យនេះមិនបានផង តើអោយគេទៅធ្វើរឿងអ្វីផ្សេងម្តេចនឹងកើត។ បើយើង អាចគ្រប់គ្រងលើខ្លួនឯងបាន មានវិន័យខ្លួនឯង នោះយើងនឹងអាចសម្រេចបានការងារជាច្រើនខុសពីមនុស្សធម្មតាដែល ចេះតែរកលេសមិនធ្វើអ្វីដែលខ្លួនបានដាក់គោលដៅសម្រាប់ជីវិតជាដើម។ ខ្ញំុលើកឧទាហរណ៍មួយទៀតទាក់ទងទៅនឹង ការមានវិន័យសម្រាប់ខ្លួនឯងនេះ។ ខ្មុំតែងតែមានបំណងចង់សសេរសៀវភៅមួយស្តីអំពីរបៀបប្រលងយកអាហារូបករណ៍ ទៅបរទេស តែខ្ញុំតែងតែរកលេសរវល់នេះ រវល់នេាះមិនអាចសសេរបាន។ រហូតទល់តែដាក់វិន័យខ្លួនឯងថាត្រូវតែសរសេរ អោយខានតែបាន។ ដើម្បីចាប់ផ្តើមសរសេរបាន មុនដំបូងត្រូវចាប់ផ្តើមពីជំហ៊ានតូចៗសិន គឺធ្វើបន្តិចម្តងៗ។ ខ្ញុំព្យាយាម សរសេរមួយថ្ងៃប្រាំបន្ទាត់ ជារៀងរាល់ពេលព្រឹកព្រលឹមភ្ញាក់ពីដំណេក។ ចាប់ផ្តើមដំបូងពិតជាពិបាក តែយូរៗវាជាទំលាប់ ហើយខ្ញុំក៏លែងបង្ខំខ្លួនឯង អោយសរសេរទៀតដែរ តែវាជាទំលាប់មួយប្រចាំជីវិតរបស់ខ្ញុំគឺភ្ញាក់ពីដំណេក គឺបន្ទាប់ពីហាត់ប្រាណបាន ៥ ទៅ ១០ នាទី ខ្ញុំចាប់ផ្តើមសរសេរ។ ទីបំផុតខ្ញុំក៏អាច សរសេរសៀវភៅអាហារូបករណ៍នោះ និងសៀវភៅដែលស្តីពីទំលាប់នេះ។ ពេលព្រឹកព្រលឹមគឺជាពេលវេលាដ៏មានប្រសិទ្ធិភាព នៅពេលព្រឹកព្រលឹមនោះគឺអារម្មណ៍របស់យើងជ្រះថ្លាល្អណាស់។ ដូចច្នេះយើងទាំងអស់គ្នាគួរមាន​​ ទំលាប់ងើបពីព្រលឹម ហើងចាប់ផ្តើមធ្វើការងារណាដែលសំខាន់ជាងគេនៅពេលព្រឹកព្រលឹម នោះយើងពិតជាបានលទ្ធផលល្អ។ ជោគជ័យគឺជាការសម្រេចការងារ បានលទ្ធផលល្អខ្លះ មិនល្អខ្លះ តែវាគ្រាន់បើជាងមិនមានលទ្ធផលអ្វីសោះ។ ដូចនេះការមាន វិន័យខ្លួនឯងគឺជារឿងចាំបាច់ណាស់សម្រាប់បុគ្គលម្នាក់ៗ។ បើគ្មានវិន័យខ្លួនឯងទេ ច្បាស់ជាមិនរីកចម្រើនទេ។

    ត្រូវចាប់ផ្តើមដោយជំហ៊ានខ្លីៗ ស្រួលៗជារៀងរាល់ថ្ងៃ អោយវាក្លាយទៅជាទំលាប់សិន ពេលនោះយើងនឹងក្លាយទៅមនុស្សដ៏អស្ចារ្យដែលអាចបញ្ជាខ្លួនឯង បាន។ នៅពេលដែលខ្ញុំមិនចង់សរសេរ ឬធ្វើអ្វីមួយដែលបានដាក់គោលដៅតែមិនមានអារម្មណ៍ធ្វើ ខ្ញុំតែងតែប្រាប់ខ្លួនឯងជាច្រើនដងថា ខ្ញុំត្រូវតែធ្វើវា ព្រោះកិច្ចការហ្នឹងវាអាចផ្លាស់ប្តូរជីវិតរបស់ខ្ញុំនាពេលអនាគតបាន។ ទោះបីជាខ្ញុំសរសេរបានល្អ ឬ មិនល្អយ៉ាងណាក្តី ខ្ញុំគ្រាន់តែចង់ ចែករំលែកនូវ បទពិសោធន័ជោគជ័យ និង បរាជ័យរបស់ខ្ញុំដើម្បីអោយ យុវជនជំនាន់ក្រោយរៀនសូត្រនិង យកចំណុចល្អមកអនុវត្តប៉ុណ្ណោះ។

អ្វីដែលល្អនេាះគឺយើងមានវិធីសាស្រ្តជាច្រើនដើម្បីអោយយើងមាន វិន័យខ្លួនឯង។ មធ្យោបាយមួយគឺនិយាយ ប្រាប់ខ្លួនឯងខ្លាំងៗជាច្រើនដងថាត្រូវតែធ្វើឥលូវនេះ ត្រូវតែធ្វើឥលូវនេះ ត្រូវតែធ្វើឥលូវនេះ។ នៅពេលដែលយើងនិយាយប្រាប់ ខ្លួនឯងជាច្រើនលើកច្រើនសារ នៅពេលនោះយើងនឹងមានអារម្មណ៍ថាចង់ចាប់ផ្តើមធ្វើវាជាមិនខាន។ នៅពេលដែលយើងមានវិន័យខ្លួនឯង ពេលនោះយើងកាន់តែចូលចិត្តខ្លួនឯង។ ហើយពេលដែលយើងចូលចិត្ត ស្រលាញ់ខ្លួនឯង យើងនឹងមានអារម្មណ៍កាន់តែរីករាយក្នុងជីវិត ជីវិតមានន័យពីព្រោះ យើងមានវិន័យខ្លួនឯងដោយអាចសម្រេចបានគោលដៅ ជាច្រើនដែលយើងបានដាក់សម្រាប់នាវាជីវិតរបស់យើង។

ចាប់ពីថ្ងៃេនះតទៅ ចូរមានទំលាប់មានវិន័យខ្លួនឯង។ បើយើងមិនមាន​ វិន័យខ្លួនឯងទេ យើងនឹងរស់នៅមិនបានសម្រេច លទ្ធផលធំៗសម្រាប់ខ្លួនឯង គ្រួសារ និង សង្គមជាតិទេ។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s