ទំលាប់ទី​៥៖ ការអាន

ទំលាប់ទី​៥ ការអាន

សុភាសិតបូរាណមួយបានពោលថាៈ អ្នកដឹកនាំគឺជាអ្នកឧស្សាហ៍អានសៀវភៅ។ មនុស្សដែលពូកែៗនៅលើលោកនេះគឺជាអ្នកដែលអានសៀវភៅច្រើន។ ពួកគាត់មានទំលាប់អភិវឌ្ឍខ្លួនជានិច្ចដោយការអានជាប្រចាំ។ ពួកគាត់អានហើយអានទៀត។ ជួនកាលពេលខ្លះ បើយើងចង់ដឹងថាអ្នកណាម្នាក់ជាមនុស្សប្រភេទណានោះ យើងគ្រាន់តែទៅលេងផ្ទះគាត់ ហើយមើលថាតើគាត់មានសៀវភៅប៉ុន្មានក្បាល មានសៀវភៅប្រភេទបែបណាខ្លះ។ ជាសំណាងល្អ យើងទាំងអស់គ្នាកំពុងរស់នៅក្នុងយុគ្គសម័យមួយដែលយើងអាចអានបាននៅគ្រប់ទីកន្លែង ដូចជាអានតាមគេហទំព័រលើវេបសាយ អាននៅពេលធ្វើដំណើរ អាននៅលើឡានក្រុង សូម្បីអាននៅក្នុងបន្ទប់ទឹកក៏បានដែរ។ មនុស្សដែលឆ្លាតៗដឹងពីអាថ៏កំបាំងដែលធ្វើអោយពួកគេកាន់តែឆ្លាត ដោយការអានសៀវភៅនេះឯង។ ជាការងាយស្រួលយល់ទេ ពេលដែលអានច្រើន ធ្វើអោយគាត់អាចបានព័ត៌មានបានកាន់តែច្រើន និងដឹងអ្វីដែលល្អៗ ឬ ត្រឹមត្រូវ និង អាក្រក់ ឬមិនត្រឹមត្រូវ ដែលធ្វើពួកគេអាចសម្រេចចិត្តបានត្រឹមត្រូវជាងអ្នកដែលគ្មាន ព័ត៌មានក្នុងខ្លួន ឬ មិនដែលបានអានសៀវភៅ។ បើរវល់ខ្លាំងនោះចូរចំណាយពេលតែ៥ទៅ១០នាទីមួយថ្ងៃអានសៀវភៅអ្វីដែលយើងចូលចិត្ត។ ប្រសិនបើអ្នកចូលចិត្តសៀវភៅបែបប្រលោមលោក ក៏អានប្រលោមលោកទៅ បើអ្នកចូលចិត្តផ្នែកនយោបាយចូររកសៀវភៅទាក់ទងនឹងសេដ្ឋកិច្ចនយោបាយមកអានទៅ។ អានកាន់តែច្រើន​  ចំរើនចំណេះដឹងកាន់តែច្រើន នៅថ្ងៃក្រោយមានសារៈប្រយោជន៍ក្នុងការងារ និង ការសម្រេចចិត្ត។ ប្រសិនបើបុគ្គលគំរូដែលជោគជ័យជាច្រើននៅលើលោកនេះអាចធ្វើបាន អ្នកអាចធ្វើបានដែរ ដូចនេះយើងទាំងអស់គ្នាក៏អាចធ្វើបានដែរ។ គ្មានអ្នកណាឆ្លាតជាងអ្នកណាទេ គ្មាននរណាសំណាងជាងនរណាទេ។​យើងគ្រាន់តែមាន      ទំលាប់ខុសគ្នាតែប៉ុណ្ណោះ ដែលធ្វើអោយយើងមានសំណាង និង ភ័ព្វវាសនាខុសគ្នា។ ឧទាហរណ៍ពេលយើងកំពុងដេកពេលព្រឹកព្រលឹម (ជាទំលាប់របស់យើង) អ្នកមានគេងើបហាត់ប្រាណ ឬ បើកហាងលក់ដូរ ឬ កាប់គាស់ដាំដំណាំបានក្រាស់ក្រែលណាស់ទៅហើយ។ យើងគ្រាន់ព្យាយាមអនុវត្តតាមទំលាប់ល្អៗរបស់អ្នកដែលទទួលបានជោគជ័យពីមុនៗទៅ យើងនឹងបានលទ្ធផលដូចគ្នា។ មានមនុស្សដែលពូកែៗនៅលើលោកនេះដែលជាគំរូដែលចូលចិត្តអានសៀវភៅ​ មានដូចជា លោក វ៉ារិន ប៉ាហ្វេ លោកអានរបាយការណ៍ក្រុមហ៊ុន និង ទស្សនាវដ្តី មួយថ្ងៃៗអានរាប់រយទំព័រ។ ចំណែកឯលោក អេលិន ម៉ូស អានសៀវភៅ ២ ក្បាលក្នុងមួយសប្តាហ៍ ចំណែកលោកប៊ីល ហ្គេដ អាន សៀវភៅ ៥ក្បាល ក្នុងមួយខែជាដើម។

ដូចនេះចាប់ពីថ្ងៃនេះទៅ ចូរយើងក្លាយជាអ្នកអានសៀវភៅនៅគ្រប់ទីកន្លែង។ បើមានទំលាប់អានសៀវភៅ គឺពិតជាមានទ្រព្យសម្បត្តិដ៏មហាសាលក្នុងជីវិតរួចស្រេចទៅហើយ។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s